(ភ្នំពេញ)៖ បន្ទាប់ពីមានមនុស្សចំនួនជាង២០នាក់ត្រូវបានរកឃើញមានផ្ទុកជំងឺកូវីត១៩ នៅទីបំផុតក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានស្នើទៅរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអភិបាលរាជធានី-ខេត្តទាំងអស់ ឱ្យបិទ KTV និងរោងភាពយន្តទាំងអស់ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះតទៅ ដើម្បីជាវិធានការណ៍ក្នុងការទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ១៩។
បើយោងតាមលិខិតរបស់ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ដែលផ្ញើជូនរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអភិបាលរាជធានីខេត្ត ដោយទទួលបានគោលការណ៍ដ៍ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន បានឲ្យបិត KTV និងរោងភាពយន្តនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧ នេះតទៅរហូតដល់ជំងឺកូវីដ១៩ នេះមានភាពធូស្រាលឡើងវិញ៕



