បរទេស៖ សាលារៀន ក៏ដូចជាសាកលវិទ្យាមួយទាំងអស់ នៅទូទាំងប្រទេស ត្រូវបានបិទទ្វារ ក្រោយពី ចំនួនអ្នកស្លាប់ដោយសារជម្ងឺកូរ៉ូណា(COVID19 )បានកើនឡើងយ៉ាងច្រើនរហូតដល់រាប់រយអ្នក ។រដ្ឋាភិបាលអ៊ីតាលីបានបញ្ជាក់ថា ការបិទសាលានេះ គឺដើម្បីការពារពីការឆ្លងរីករាលដាលនៃជម្ងឺផ្លូវដង្ហើមមួយនេះ ។

នាយករដ្ឋមន្រ្តីអ៊ីតាលី លោក Giuseppe Conte បានប្រកាស ថា ចាប់ពីថ្ងៃព្រហស្បតិ៍ ទី០៥ រហូតដល់ថ្ងៃទី១៥ សាលារៀនទាំងអស់នឹងត្រូវបានបិទទ្វារជាបណ្តោះអាសន្ន ហើយការប្រកាសនេះ យើងក៏បានជូនដំណឹងទៅដល់ឪពុកម្តាយគ្រប់រូបបានដឹងផងដែរ ប៉ុន្តែសាលាដែលនឹងត្រូវបិទទ្វារ និងចាប់ផ្តើម បង្រៀនតាម Internet នៅថ្ងៃសុក្រស្អែកនេះ ។
យោងតាមទីភ្នាក់ងារការពារជនស៊ីវិលបាននិយាយ កាលពីថ្ងៃពុធថា អ៊ីតាលី ជាប្រទេសដែល មានករណីឆ្លងវីរុស នេះចំនួន ៣០៨៩ ករណី ក្នុងនោះមាន ១០៧ នាក់ស្លាប់ និង ២៧៦ នាក់បាន ជាសះស្បើយ។ ក្រសួងអប់រំ អ៊ីតាលីបានបង្កើតគេហទំព័រមួយ ដែលបង្ហាញពីវិធីសាស្រ្តក្នុងការដោះស្រាយនៃការផ្ទុះឡើងនៃវីរុស Covid-19 ដែលអាចកើតមាននៅតាមសាលារៀន ដោយផ្តោតលើការរៀនសូត្រពីចម្ងាយ។ គ្រូប្រមាណ២០០០ នាក់បាន ចូលរួមនៅក្នុងវេបសាយស្តីពីការរៀនសូត្រពីចម្ងាយ កាលពីថ្ងៃអង្គារដែលជាថ្ងៃដំបូងនៃកម្មវិធីនេះ។

ក្រោយការផ្ទុះឡើងនូវមេរោគកូរ៉ូណា រដ្ឋាភិបាលអ៊ីតាលីបានដាក់ទីក្រុងនិងទីប្រជុំជន ជាច្រើននៅភាគខាងជើង ប្រទេសឲ្យនៅដោយឡែក ព្រមទាំងមានវិធានការណ៍មួយចំនួនរួមមាន ការហាមឃាត់ប្រជាជនមិនឱ្យចូលឬ ចាកចេញពីតំបន់ដែលរងផលប៉ះពាល់ ផ្អាកព្រឹត្តិការណ៍សាធារណៈ និងបិទការការចូលទស្សនានៅ សារមន្ទីរ សាធារណៈនានា។ បច្ចុប្បន្នប្រជាជនប្រមាណ ១ សែននាក់កំពុងស្ថិតនៅក្រោមការដាច់ ពីគ្នាយ៉ាងមាន ប្រសិទ្ធិភាព។ អ៊ីតាលី បានឆ្លងវីរុសកូរ៉ូណាដំបូង នៅក្នុងមន្ទីរពេទ្យមួយនៅភាគខាងជើងទីក្រុង Codogno ខណៈដែលបានព្យាយាមបិទបាំងនូវព័ត៌មាននេះ ហើយការបិទបាំងនេះ វាជាការរួមចំណែក នៃការរីករាលដាលនៃវីរុសមួយនេះ ៕