ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានអោយដឹងថា រាជរដ្ឋាភិបាលបានសម្រេចប្រើប្រាស់សណ្ឋាគារ Great Duck ឬសណ្ឋាគារ Inter-Continental របស់លោកឧកញ៉ា ថេង ប៊ុនម៉ា ដែលបានប្រកាស់បឹតដំណើការកាលពីពេលថ្មីៗនេះ សម្រាប់ជាកន្លែងពិនឹត្យព្យាបាលជំងឺកូវីដ១៩។
បើយោងតាមសេចក្ដីប្រកាស់របស់ក្រសួងសុខាភិបាក ក៏បានប្រកាសដែលថា បើទោះបីជំងឺកូវីដ១៩ នេះរាតត្បាតជាសកល ប៉ុន្តែក្នុងពេលនេះ កម្ពុជាមិនទាន់មានការរាតត្បាតក្នុងសហគមន៍របស់យើងនៅឡើយទេ។ ករណីទាំងអស់សុទ្ធជាករណីនាំចូលពីក្រៅប្រទេស។
ក្រសួងសុខាភិបាលបានបន្ថែមថា ដើម្បីបញ្ជៀសនូវការចម្លងក្នុងសហគមន៍ជាយថាហេតុ រាជរដ្ឋាភិបាលបានឲ្យក្រសួងសុខាភិបាលសហការជាមួយកងកម្លាំងសុខាភិបាលនៃកងយោធពលខេមរភូមិន្ទរបស់ក្រសួងការពារជាតិ និងកងកម្លាំសុខាភិបាលនៃនគរបាលជាតិរបស់ក្រសួងមហាផ្ទៃ ដើម្បីរួមសហការគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធិភាព៕