(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣១នាក់ថ្មី ដោយយោងតាមលទ្ធផលវិជ្ជមានដែលចេញពីមន្ទីរពិសោធន៍នៃវិទ្យាស្ថានបាស្ទ័រកម្ពុជា។
យោងតាមសេចក្តីរាយការណ៍ថ្មីនេះ គិតមកដល់យប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងជំងឺកូវីដ -១៩ សរុបនៅកម្ពុជាមានចំនួន ៨៤នាក់ហើយ ។
សូមជម្រាបថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានធ្វើតេស្តលើសំណាក់របស់មនុស្សចំនួន ៣៧នាក់ដែលបានប៉ះពាល់ជាមួយបុរសជនជាតិបារាំង ២នាក់ ដែលទើបរកឃើញកើតជំងឺកូវីដ១៩ គឺម្នាក់អាយុ ៦៧ឆ្នាំ និងម្នាក់ទៀត អាយុ ៨០ឆ្នាំ ដែលជាភ្ញៀវទេសចរស្នាក់នៅសណ្ឋាគារឯករាជ្យ ក្នុងក្រុងព្រះសីហនុុ ដែលបានមកដល់ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។ តាមការអះអាងពីលោកជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ឱ្យដឹងថា មកដល់ពេលនេះ សណ្ឋាគារឯករាជ្យ ត្រូវបានបិទផ្អាកដំណើរការទាំងស្រុងហើយ៕
ព័ត៌មានលម្អិតសូមអានបន្ថែមក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៖