(ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសព័ត៌មានព័ត៌មាន របស់ ក្រសួងសុខាភិបាលកម្ពុជា យោងតាមការស្រាវជ្រាវពិនិត្យ ដោយវិទ្យាស្ថានជាតិប៉ាស្ទ័រកម្ពុជា នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះបានប្រកាសឱ្យដឹងថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន១០នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៤៧នាក់។

ក្នុងសេចក្ដីប្រកាសព័ត៌មានក្រសួងសុខាភិបាល បានឱ្យដឹងថា ករណីថ្មីនេះ មានជនជាតិខ្មែរចំនួន៤នាក់ ដែលទើបវិលត្រឡប់ពីម៉ាឡេស៉ី និង៦នាក់ទៀតជាជនជាតិម៉ាឡេស៊ី។ ករណីថ្មីនេះ មាននៅខេត្តបាត់ដំបងចំនួន ២ករណី «« ជាស្រ្ដី បានឆ្លងពីប្ដីរបស់ខ្លួនទើបត្រលប់មកពីម៉ាឡេស៊ី»» ខេត្តកណ្តាលចំនួន១ករណី រាជធានីភ្នំពេញចំនួន១ករណី និងខេត្តកំពង់ចាមចំនួន៦ករណី។

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៖