ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការអះអាងថា ការពន្យាពេលកិច្ចប្រជុំកំពូលរវាងអាមេរិក-អាស៊ាន នៅសហរដ្ឋអាមេរិកគឺអាចបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីត១៩ ដូច្នោះសម្តេច គាំទ្រចំពោះការសម្រេចរបស់លោក ដូណាល់ ត្រាំ ក្នុងការពន្យារពេលកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន។
ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមពិធីប្រគល់សញ្ញាប័ត្រ ដល់និស្សិតសកលវិទ្យាអាស៊ីអឺរ៉ុបនៅព្រឹកថ្ងៃ ច័ន្ទ ទី ២ខែ មិនា ឆ្នាំ ២០១០នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងជំងឺ COVID19 ជាមូលហេតុនាំឱ្យអាមេរិកពន្យារពេលកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន។ រីឯការពង្រឹងទំនាក់ទំនងរវាងអាមេរិក-អាស៊ាន ជារឿងពិតមួយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ការពន្យារពេលកិច្ចប្រជុំអាមេរិក-អាស៊ាន នាំឱ្យសម្តេចកែប្រែកម្មវិធីចេញទៅក្រៅប្រទេសផងដែរ៕