បរទេស៖ សារព័ត៌មាន Channel News Asia បានចុះផ្សាយឲ្យដឹងថា សុខាភិបាលនៃ ប្រទេស ឥណ្ឌូនេស៊ី បានរកឃើញពីលទ្ធផលវិជ្ជមាន COVID-19 ទៅលើប្រជាជន១៣នាក់ ថែមទៀត ដែលនាំឲ្យប្រទេសមួយនេះ មានអ្នកឆ្លងជម្ងឺមួយនេះ កើនឡើង១៩នាក់ ។
យោងតាមមន្រ្តីសុខាភិបាលឥណ្ឌូនេស៊ី បានបញ្ជាក់ថា បន្ទាប់ពីអ្នកឆ្លង COVID-19 ទាំង១៣ នាក់នេះ បានប្រាស្រ័យទាក់ទងនឹងអ្នកជម្ងឺ២នាក់ដំបូងទើបមានករណីនេះ កើតមានឡើងលើពួកគេ ហើយក្នុងនោះមាន២នាក់ជាជនជាតិបរទេស និង១១នាក់ទៀតជាជនជាតិឥណ្ឌូនេស៊ី ដែលមានអាយុចន្លោះចាប់ពី១៦ដល់អាយុ៥៩ឆ្នាំ។
សូមបញ្ជាក់ថា ស្រ្តីវ័យ៦៤ឆ្នាំនិងកូនស្រីអាយុ៣១ឆ្នាំ បានឆ្លងពីបុរសជនជាតិជប៉ុនម្នាក់ដែលមានផ្ទុក COVID-19 បន្ទាប់ពីពួកគេបានប្រាស្រ័យទាក់ទងគ្នាមួយរយៈ ហើយត្រូវបានអាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីបានរកឃើញ ៕