តាកែវ៖ បន្ទាប់ពីមានការចេញសេចក្តីណែនាំពីក្រសួងអប់រំ យុវជននិងកីទ្បាភ្លាម លោក ទ្បោ វីរិទ្ធ ប្រធានមន្ទីរអប់រំខេត្តតាកែវ ក៏បានជម្រុញ និងណែនាំទៅដល់លោក គ្រូ អ្នកគ្រូឲ្យនៅគ្រប់គ្រឹះស្ថានសិក្សាទូទាំងខេត្តតាកែវទាំង រដ្ឋ និងឯកជន ត្រូវរៀបចំធ្វើនៅយុទ្ធនាការ លាងសំអាតដៃនិងសាប៊ូឲ្យបានស្អាជាប្រចាំ សម្រាប់ប្អូនៗក្មួយៗសិស្សានុសិស្ស គ្រប់កម្រិតសិក្សា ដើម្បីការពារកុំឲ្យមានការឆ្លងរាល់ដាលនៃជំងឺ COVID-19 នេះ ។

នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់លោក ឡោ វីរឹទ្ធ ប្រធានមន្ទីរអប់រំ យុវជននិងកីទ្បាខេត្តតាកែវ បានឲ្យ FirstNews ដឹង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះថា «« មន្ទីរអបរំខេត្ត បានធ្វើការអនុវត្តតាមសេចក្តីណែនាំលេខ១០ និងលេខ១១ របស់ក្រសួងអប់រំយុវជន និងកីទ្បា ដែលចាត់ឲ្យមន្ទីរអប់រំគ្រប់ខេត្ត ត្រូវចុះធ្វើការរៀបចំ ដាក់ឲ្យមានកន្លែងលាងសម្អាតដៃនិងសាប៊ូ នៅតាមសាលារៀនទាំងអស់ឲ្យបានត្រឹមត្រូវ សម្រាប់ប្អូនសិក្សានុសិស្សបានលាងសម្អាតដៃ ដើ3ជារួមចំណែកមួយផងដែរ ក្នុងការ ការពារទប់ស្កាត់នៅវីរ៉ុសកូរ៉ូណា ឬ COVID-19 នេះ។ »»
ហើយលោកបានបញ្ជាក់បន្ថែមថា លោកនិងចាត់ឲ្យមន្ត្រីនៅមន្ទីរចុះទៅធ្វើការអប់រំបន្ថែមទៀតអំពីបញ្ហានៃការការពារនេះ ។ ហើយជាពិសេសទៀតនោះ លោកសុំឲ្យមានសហការពីរមន្ទីរសុខាភិបាលខេត្ត ដើម្បីឲ្យជួយផងដែរ ៕