(ភ្នំពេញ)៖ គណនី Facebook ចំនួន២៥ និងទំព័រ Facebook Page ចំនួន២២ ដែលផ្សព្វ ផ្សាយព័ត៌មានមិនពិត ករណីវីរុស Covid-19 នៅកម្ពុជា ដែលបង្កឱ្យប្រជាពលរដ្ឋខ្មែរមានការភ័យខ្លាច ត្រូវបានក្រសួងព័ត៌មានធ្វើការប្រកាសឲ្យដឹង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ ។ 
នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ទន្ទឹមនឹងការខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ សាធារណជន និងអ្នកសារព័ត៌មាន ក្នុងការប្រយុទ្ធនឹងជំងឺ Covid-19ក៏មានអ្នកប្រើប្រាស់ បណ្តាញសង្គមមួយចំនួន បែរជាបង្កើតព័ត៌មានមិនពិតក្នុងចេតនាបន្លំ បំភ្លៃ បំភាន់ បង្វែរស្ថានការណ៍ ដើម្បីមួលបង្កាច់បង្ខូចឈ្មោះ រាជរដ្ឋាភិបាលកម្ពុជា និងបង្កឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច។
ក្រសួងព័ត៌មានក៏បានធ្វើការអំពាវនាវដល់សាធារណជនទាំងអស់ តាមដានព័ត៌មាននៅក្នុងគេហទំព័រ/ ទំព័រ Facebook Page ផ្លូវការរបស់ក្រសួងសុខាភិបាល ឬគេហទំព័រ Facebook ផ្លូវការរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងទំព័រ Facebook ផ្លូវការរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងយល់ និងទទួលបានព័ត៌មានពឹតទាក់ទងនឹងជំងឺ Covid-19 នេះ។ ជាមួយគ្នានេះដែរក្រសួងព័ត៌មានក៍បានបង្ហាញនូវគណនីហ្វេសប៊ុកចំនួន២៥និងគេហទំព័រចំនួន២២ដែលបានផ្សព្វផ្សាយពត៌មានមិនពឹតដែលមាននៅទំព័រខាងក្រោម៖