ម៉ាឌ្រីដ៖ យោងតាមCNN រដ្ឋាភិបាលអេស៉្បាញបានប្រកាសកាលពីថ្ងៃសៅរ៍ម្សិលមិញនេះថា ភរិយារបស់នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez បានធ្វើតេស្ត៍រកវីរុសកូវីត១៩ ជាលទ្ធផលគឺបានរកឃើញថាមានភាពវិជ្ជមានចំពោះវីរុសនេះ។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអេស៉្បាញបាននិយាយថា“ ការសាកល្បងធ្វើឡើងនៅប៉ុន្មានម៉ោងចុងក្រោយនេះនៅឯ Moncloa [លំនៅដ្ឋានរបស់នាយករដ្ឋមន្រ្តី] បានធ្វើតេស្តវិជ្ជមានចំពោះភរិយារបស់លោកនាយករដ្ឋមន្រ្តីគឺលោកស្រី ដូណា បេហ្គូណា ហ្គោម៉េស” ។
បើតាមសេចក្ដីថ្លែងការខាងលើ លោកនាយករដ្ឋមន្រ្តីអេស៉្បាញនិងភរិយាមានសុខភាពធម្មតា ហើយអ្នកទាំងពីរនៅតែស្ថិតក្នុងលំនៅដ្ឋាននាយករដ្ឋមន្រ្តី ដោយអនុវត្តតាមវិធានការបង្ការដែលបានបង្កើតឡើងដោយអាជ្ញាធរសុខាភិបាលគ្រប់ពេលវេលា៕
