បរទេស៖ ក្រុមអ្នកវិទ្យាសាស្រ្តអាមេរិក បានបញ្ជាក់ថា មេរោគនៃវីរុសកូរ៉ូណា COVID-19 នឹងត្រូវបង្ហាញឲ្យឃើញ បន្ទាប់ពីបានឆ្លងបានរយៈពេល៥ថ្ងៃ ។ រោគសញ្ញានៃវីរុសកូរ៉ូណា ឬ COVID-19បង្កទៅជា គ្រុនក្តៅ ក្អក និងពិបាកដកដង្ហើម ហើយបច្ចុប្បន្ននេះ វាបានចម្លងទៅកាន់មនុស្សទូទាំងពិភពលោកជាង ១១ម៉ឺននាក់ ។
ក្រុមអ្នកវិទ្យាសាស្រ្តខាងលើនេះ បានណែនាំ និងឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះអ្នកដែលឆ្លង ឬអ្នកដែលមិនទាន់បានឆ្លង និងអ្នកដែលកំពុងតែផ្ទុកមេរោគវីរុសកូរ៉ូណានេះឡើយ ត្រូវនៅឲ្យឆ្ងាយពីកន្លែងដែលមានមនុស្សរយៈពេល ១៤ថ្ងៃ ដើម្បីកុំឲ្យមេរោគមួយនេះ ឆ្លងរាលដាលទៅកាន់អ្នកផ្សេង ។
វិធីសាស្រ្តក្នុងការការពារ កុំឲ្យឆ្លងនៃវីរុសកូរ៉ូណា៖
ទី១ មិនត្រូវចាប់ដៃឬប៉ះពាល់មនុស្សដែលសង្ស័យថា មានអាការៈមិនស្រួលឬកើតវីរុសនេះ
ទី២ ដៃដែលមិនត្រូវបានលាងដោយសាប៊ូ ឬអាគុល កុំប៉ះនឹងមាត់ ភ្នែក និងចម្រុះរបស់អ្នកឡើយ
ទី៣ពេលក្រដាស ឬក្អក ត្រូវយកក្រដាសស្អាតមកខ្ទប់មាត់ រួចបោះចោលក្នុងធុងសម្រាមភ្លាម រួចលាងដៃរបស់អ្នក នឹងទី៤ លាងដៃឲ្យបានជាប់ជាប្រចាំនិងញឹកញ៉ាប់ជាមួយសាប៊ូ និងអាគុល