តាកែវ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ ព្រះចៅអធិការវត្តធម្មមង្គលសក្ការះ «ហៅវត្តថ្មី» ព្រះនាម អ៊ីវ សំអាត ដែលមានទីតាំងស្ថិតក្នុងភូមិអង្គតាសោម ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ បានសម្រេចរំសាយកម្មវិធីកាត់ឬសសីមាព្រះវិហារថ្មីចោលវិញ ដោយកម្មវិធីនៅសល់ត្រឹមតែ ៥ថ្ងៃទៀតប៉ុណ្ណោះ ហើយការសម្រេចរំសាយចោលកម្មវិធីដែលបានគិតត្រៀមអស់រយះពេលជាយូថ្ងៃខែ និងមានការអញ្ជើញភ្ញៀវកិត្តិយស ជាអធិបតីក្នុងពិធីកាត់ឬសសីមាពីសំណាក់ លោកជំទាវ ឧកញ្ញាមហាឧបាសិកាបរិញ្ញាជីវិតបណ្ឌិតគុណធម៌កិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយកា ក្រុមហ៊ុនហេងអភិវឌ្ឍន៍ ផងដែរ ព្រោះដោយសារជាគិតគូរពីសុខទុក្ខរបស់ភ្ញៀវកិត្តិយសនិងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការទប់ ស្កាត់នៅជំងឺ Covid 19ផងដែរ។
នេះបើតាមការលើទ្បើងរបស់ព្រះចៅអធិការវត្តធម្មមង្គលសក្ការះ ព្រះនាម អ៊ីវ សំអាត មានសង្ឃដីការថា (អ្វីគ្រប់យ៉ាងត្រូវបញ្ចប់ដោយកូរ៉ូណា)អាត្មាភាពរួមជាមួយលោកគណៈកម្មការបុណ្យសូមប្រគេននិងជូនដំណឹងថាកម្មវិធីបុណ្យបញ្ចុះខណ្ឌសីមា វត្តធម្មង្គលសក្ការះនឹងត្រូវពន្យាពេលសិន រហូតដល់សណ្ឋានភាពមានកាស្ងប់ ស្ងាត់។ អាស្រយ័ហេតុនេះសូមព្រះគុណម្ចាស់និងញាត្តិញោមជ្រាបជាដំណឹង៕