សៀមរាប៖ បន្ទាប់ពីមានពត៌មានបង្ហោះតាមបណ្ដា្សង្គម Facebook ដោយលើកឡើងថា បុរសវ័យ ៣៨ឆ្នាំ ដែលមានផ្ទុកវីរ៉ុសកូវីឌ ១៩ COVID-19 ដែលកំពុងតែសម្រាកព្យាបាលដាច់ដោយឡែកពីគេនៅមន្ទីរេពេទ្យបង្អែកខេត្តសៀមរាប បានរត់ចេញពីមន្ទីរពេទ្យ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានច្រានចោលទាំងស្រុងនូវការបង្ហោះព័ត៌មានក្លែងក្លាយនេះ។
បើយោងតាមអាខោន Facebook ផ្ទាល់ខ្លួនលោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានធ្វើបង្ហោះវីដេអូបុរសវ័យ ៣៨ឆ្នាំ ដែលកំពុងតែសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តសៀមរាប ដោយឃើញបុរសនោះពាក់ម៉ាស់ស បានធ្វើសកម្មភាពដើរចុះឡើងនិងបានលើកដៃព្រមទាំងបានបើកទ្វារកចេញមកខាងក្រៅផងដែរ ក៏ប៉ុន្តែត្រូវបានគ្រូពេទ្យប្រាប់អោយនៅក្នុងបន្ទប់កុំចេញមកក្រៅ នៅព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០។
សូមទស្សនាវីដេអូខាងក្រោម៖


https://www.facebook.com/100009404681155/videos/2564936423829822/