ភ្នំពេញ៖ បើយោងតាមការបញ្ជាក់ពីអង្គការ សម្ព័ន្ធមិត្តសត្វព្រៃ ដែលរឹបអូសពីឈ្មួញជនជាតិវៀតណាម ដែល ដឹកឆ្លងកាត់ប្រទេសកម្ពុជា  កាលពីឆ្នាំមុន ដែលទើបបើកពិនិត្យមើល ដឹងការពិតកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ ២០២០ ដោយបង្ហាញ ថា ឆ្អឹងនោះជា ឆ្អឹងរបស់សត្វតោ មានទម្ងន់ជិត ៣០០ គីឡូក្រាម ។
មន្រ្តីនៃអង្គការ សម្ព័ន្ធមិត្ត សត្វព្រៃ  បានបន្ថែមឲ្យដឹងនៅថ្ងៃចន្ទ ថា ដោយមានការសង្ស័យ ពីការរត់ពន្ធឆ្អឹងសត្វ តោ  ខុសច្បាប់ លួចឆ្លងដែន ពីប្រទេសមួយទៅប្រទេសមួយនោះ ដោយពិនិត្យឃើញថា ក្នុងកេះនីមួយៗ គឺមានសុទ្ធ ឆ្អឹងសត្វ ដែលមាន ទម្ងន់ ២៨១ គីឡូក្រាម ហើយវាត្រូវបានបើកមើលថ្ងៃទី២ ខែមីនា ហើយឆ្អឹងទាំងនេះ រឹបអូស បានពីឈ្មួញជនជាតិ វៀតណាម ចំនួន ២នាក់ក្នុងទឹកដីប្រទេសកម្ពុជា  កាលពីឆ្នាំ២០១៩  ដែលដឹកចេញមក តំបន់អាហ្វ្រិកខាងត្បូង។
បច្ចុប្បន្នជនជាតិ វៀតណាម  ដែលអះអាងខ្លួនថាជាម្ចាស់ទំនិញនេះ កំពុងត្រូវបានឃុំខ្លួន និង ត្រូវបានធ្វើការ ស៊ើប អង្កេតដោយគយកម្ពុជា។ អង្គការ សម្ព័ន្ធមិត្តសត្វព្រៃ  បានឲ្យដឹងបន្ថែមថា ឆ្អឹងសត្វតោទាំងនេះ ត្រូវបានគេ សង្ស័យថា នឹងត្រូវ ដឹកជញ្ជូន ទៅប្រទេសវៀតណាម ឬ ប្រទេសចិន ដែលជាទីកន្លែង ដែលពេញនិយម ក្នុងការ ប្រើប្រាស់សម្រាប់ធ្វើជាឱសថ បុរាណ ។
អង្គការ សម្ព័ន្ធមិត្ត សត្វព្រៃ បញ្ជាក់ដែរ អង្កការស្វាគមន៍ជានិច្ចដើម្បីធ្វើសហការរួមគ្នាជាមួយ គយក្នុងការចាប់ និងទប់ស្កាត់ចំពោះជួញដូរ សត្វព្រៃ ពី អាហ្វ្រិក - មកអាស៊ីនេះ៕