ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញចូលរួមពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតសកលវិទ្យាអាស៊ីអឺរ៉ុបនៅព្រឹកថ្ងៃ ច័ន្ទ ទី ២ខែ មិនា ឆ្នាំ ២០១០នេះ សម្តេចតេជោ ហ៊ុន សែនសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានអ្នកនយោបាយម្នាក់«សម រង្ស៊ី» ដែលសម្តេចងាយស្រួលប្រើក្នុងនោះមានទាំងការកែប្រែរដ្ឋធម្មនុញ្ញពី ២ភាគ៣ មក ៥០ បូក១ សម្រាប់សំឡេងឆ្នោតគណបក្សនយោបាយដែលឈ្នះទៅដឹកនាំរាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា កន្លងមកនៅកម្ពុជាដែលការរៀបចំរាជរដ្ឋាភិបាលត្រូវការសំលេង២ភាគ៣ ហើយដែលក្រោយការបោះឆ្នោតម្ដងៗអ្នកឈ្នះតែងតែទៅអង្វអ្នកចាញ់ឲ្យចូលរួមប្រជុំសភា បានបញ្ចប់តាមរយៈសម្ដេចបានប្រើអ្នកនយោបាយម្នាក់«សម រង្ស៊ី»ឲ្យចូលរួមកែប្រែរដ្ឋធម្មនុញពី២ភាគ៣មក៥០បូកមួយ។
នៅក្នុងឱកាសនោះសម្ដេចតេជោ ក៏បានធ្វើការរិះគន់អ្នកស្នើឲ្យមានការកែរដ្ឋធម្មនុញពី៥០បូក១ មក ពី២ភាគ៣វិញ ថាជាអំពើឆ្កួតលីលាមួយ ដែលមិនអាចទទួលយកបាន និងការស្នើឲ្យដាក់ក្នុងរដ្ឋធម្មនុញពីទាយាទអ្នកស្នងតំណែងនាយករដ្ឋមន្រ្តី ដែលការស្នើសុំបែបនេះវាប៉ះពាល់ដល់របបនយោបាយប្រជាធិបតេយ្យនៅកម្ពុជា គឺជារបបបោះឆ្នោត មិនមែនជារបបតែងតាំងតំណែងតពីបុគ្គលមួយ ទៅបុគ្គលមួយទៀតនោះឡើយ៕

