កណ្តាល៖ ព្រោះតែប្រព្រឹត្តអំពើលោភលន់បានទ្រព្យសម្បត្តិអ្នកដទៃ ចុងក្រោយត្រូវសមត្ថកិច្ចក្រសួងមហាផ្ទៃចុះចាប់បញ្ជូនខ្លួនមកតុលាការកាត់ទោសទៅតាមផ្លូវច្បាប់។
បើយោងតាមលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ លោក គឹម សុវណ្ណ ផ្នែកសឹករងស្រុកកៀនស្វាយ ខេត្តកណ្តាល ពិតជាត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួន តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ លោក ងួន វុទ្ធី ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល ពាក់ព័ន្ធបទល្មើសលួចលក់អចលនទ្រព្យអ្នកដទៃ។ លោក ទិន សុចិត្រា អះអាងបន្តថា ពេលនេះ លោក គឹម សុវណ្ណ ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារហើយ ៕



