តាកែវ៖ នៅព្រលប់ថ្ងែពុធ ១០រោច ខែផល្គុន ឆ្នាំកុរ ឯកសក័ព ស ២៥៦៣ ត្រូវនឹងថ្ងែទី១៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង២២:១០នាទី មានករណីគ្រោះអគ្គីភយ័ មួយកើតឡើង (ភ្លើងឆេះ ផ្ទះ) ផ្ទះឈើពីខ្នងប្រកក្បឿង ប៊ីតុងក្រោម ទំហំ ៧គុណ៩ នៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ។
បើយោងតាមការបញ្ជាក់ពី លោកវរេសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវ បានឲ្យដឹងថា ករណីភ្លើងឆេះនេះ គឺបណ្ដាលមកពីយុវជនម្នាក់ បែកថ្នាំ បានធ្វើសកម្មភាពដុតបំផ្លាញផ្ទះបងប្រុសបង្កើត ខ្លួនឯងមានឈ្មោះ រស់  សំបួរ ភេទប្រុស អាយុ ៣៥ ឆ្នាំមុខរបពេទ្យ រស់នៅភូមិចុងថ្នល់  សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ចំណែកឯជនបង្កមាន ឈ្មោះ រស់ ការ ភេទប្រុស អាយុ ២០ ឆ្នាំមុខរប មិនពិតប្រាកដ ត្រូវជាប្អូនបង្កើតរបស់ម្ចាស់ផ្ទះ ជានាក់ដុត ។ ចំពោះសម្ភារៈខូតខាត ផ្ទះឆេះអស់៨៥% គ្រែ០៣ ក្រៅពីនោះ គ្មានរបស់របបរអ្វីសំខាន់ទេ។


លោកអធិការនគរបាលក្រុង បានបន្តថា ក្រោយពីទទូលបានព័ត៌មានភ្លាម កម្លាំងនគរបាល ក្រុងដូនកែវ ប៉ុស្តិ៍បារាយណ៍ អន្តរាគមន៍ នឹងរថយន្ត ពន្លត់អគ្គីភយ័ ចំនួន០ ២គ្រឿង បានចេញមកដល់ កន្លែងកើត ហេតុបាញ់ទឹកពន្លត់អស់ចំនួន០៤រថយន្ត ទើបបានរលត់ជាស្ថាពរ នៅវេលាម៉ោង២២:៥៥ នាទី នាថ្ងែខែឆ្នាំដដែល ។ បច្ចុប្បន្នជនបង្កបាននាំខ្លួនមកកន្លែង អធិការដ្ឋាន នគរបាលក្រុងដូនកែវ ដើម្បីសាកសួរ កសាងសំណុំរឿង តាមនិតិវិធីច្បាប់៕