(ភ្នំពេញ)៖ បើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញ សេចក្តីជូនដំណឹងថ្មីមួយ ស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។
តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្តសង្កេតឃើញថា៖ កម្រិតសម្ពាធទាបនៅលើផ្ទៃដី និងសម្ពាធខ្ពស់នៅរយៈកម្ពស់ គ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា ស្ថានភាពបែបនេះធ្វើឲ្យ ធាតុអាកាសបន្តក្តៅនៅពេលថ្ងៃ ដោយតាមការព្យាករ ចាប់ពីថ្ងៃទី២៤-២៩ ខែមីនា៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
-
សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨°C
-
សីតុណ្ហភាពអតិបរមា មានពី ៣៦-៣៩°C
ផ្នែកមួយចំនួននៃខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ប៉ៃលិន បាត់ដំបង និងខេត្តព្រះវិហារ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ។ ឯខេត្តដទៃទៀតនឹងអាចមាន ភ្លៀងខ្សោយ ។
២៖ បណ្តាខេត្តនៅខ្ពង់រាបឦសាន ៖
-
សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
-
សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C
ផ្នែកខ្លះនឹងអាចមានភ្លៀងនៅក្នុងកម្រិត ពីតិចទៅមធ្យម ។
៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖
-
សីតុណ្ហភាពអប្បបរមា មានពី ២៦-២៨°C
-
សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C
ផ្នែកមួយចំនួនអាចមានភ្លៀងនៅក្នុងកម្រិត ពីតិចទៅមធ្យម ។
ក្រសួងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ថែរក្សាសុខភាពចំពោះការកើនឡើងនៃកម្តៅ និងសូមបន្តប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ចាប់ពីថ្ងៃទី២៤-២៨ ខែមីនា៕