ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានធ្វើការប្រកាស់ថា រាជរដ្ឋាភិបាលកម្ពុជាបានតម្រៀមកញ្ចប់ថវិការចន្លោះពី៨០០លានដុល្លារ ទៅ ២០០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាជំងឺកូវីឌ១៩ ប្រសិនបើជំងឺនេះរីករាលដាលខ្លាំងឡើងនៅក្នុងប្រទេស។ 

ថ្លែងនៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា នៅព្រឹកថ្ងៃ អង្គារ៍ ទី ១០ ខែ មិនា ឆ្នាំ ២០២០នេះ សម្ដេចតេជោ បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលមានសេណារីយូច្បាស់លាស់ ដោយសេណារីយូទី១ ត្រៀមបំរុងថវិការ៨០០លានដុល្លារ ហើយបើករណីនេះវាអូសបន្លាយពេលទៅមុខទៀតគឺយើងតម្រៀមកញ្ចប់ថវិការរហូតដល់២០០០លានដុល្លារអាមេរិក។ 
ក្នុងឱកាសនោះសម្ដេចតេជោក៍បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋមានស្មារតីនឹងនកុំមានការភ័យខ្លាចពីការរីករាលដាលនៃជំងឺកូវីត១៩ ព្រោះជំងឺកូវីតមិនគួឲ្យខ្លាចជាងជំងឺភ័យខ្លាចនោះទេ៕