ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីនៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នៅព្រឹកថ្ងៃ អង្គារ៍ ទី ១០ ខែ មិនា ឆ្នាំ ២០២០នេះ សម្ដេចតេជោ បានមានប្រសាសន៍បន្តថា ក្នុងមួយឆ្នាំៗ មានថ្ងៃចំនួន៣ដែលសម្ដេចមិនទទួលជួបប្រជុំឬចូលរួមនៅក្នុងពិធីអ្វីមួយនោះទេ។
សម្ដេចតេជោបានថ្លែងថា «ជាធម្មតាក្នុងមួយឆ្នាំមាន៣ថ្ងៃ ដែលសម្តេចមិនទទួលកម្មវិធីនោះទេ គឺថ្ងៃទី១០ វិច្ឆិកា ដែលជាថ្ងៃមរណភាពរបស់កូនប្រុស ហ៊ុន កំសត់ ទី២ ថ្ងៃទី ១០ មីនា ថ្ងៃមរណភាពរបស់មហាឧបាសិការ ឌី ប៉ុក ម្តាយរបស់សម្ដេច និងថ្ងៃទី ១២ កក្កដា ជាថ្ងៃដែលលោកតា ហ៊ុន នាង ឪពុកសម្ដេចបានទទួលមរណភាព។
បើតាមសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១០ ខែ មិនា ដែលសម្ដេចមកចូលរួមពិធីចែកសញ្ញាប័ត្រនេះដោយសារតែសម្ដេចមិនបានមើលកម្មវិធី ក៍ប៉ុន្តែទោះជាយ៉ាងណាប្អូនស្រីពៅសម្ដេចបានរៀបចំធ្វើបុណ្យឧទ្ទីសកុសលដល់ម្ដាយសម្ដេចផងដែរ៕


