​សៀមរាប​៖បើយោងតាមសម្ដីពលរដ្ឋសុំមិនបញ្ជេញអត្តសញ្ញាណ បានលួចខ្សឹបប្រាប់ FNA ថា ​វង់បៀ ​អាប៉ោង​ទាំង​២​នេះ​ត្រូវ​បាន​ប្រភព​ឲ្យ​ដឹង​ថា​ មាន​មេ​ល្បែង​ទី​១-​ឈ្មោះ​ពៅ​ និង​ វ៉ា​ន់​ ទី​២-​ឈ្មោះ​ ភា​ ជា​អ្នក​ឈរជើង​បើក​ និង​មាន​ខ្ល​ង​អ្នកធំ​នៅ​ខេត្តសៀមរាប​ ចាំ​ជួយ​ការពារ​ ទើប​បានជា​មិន​មានការ​រំខាន​ដល់​លោក​ទាំង​ពីរ​នេះ​។​


​វង់ល្បែង​ទាំង​២​ មា​នទី​តាំងទី​មួយ​នៅ​ក្បែ​តារាង​បាល់ទះ​(​កា​រ៉េ​៨)​ ស្ថិត​នៅ​ក្នុងភូមិ​ សាលា​កន្សែង​ សង្កាត់​ស្វាយ​ដង្គំ​ ចំណែក​វង់​អាប៉ោង​មួយ​កន្លែង​ទៀត​ ស្ថិត​ក្នុងភូមិ​វាល​ សង្កាត់​គោក​ចក​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​។​ ពាក់ព័ន្ធ​រឿង​សង្វៀន​បញ្ជល់មាន់​ និង​អាប៉ោង​ មាន​ចំនួន​ពីរ​កន្លែង​ខាងលើ​នេះ​ មហាជន​រស់នៅ​ក្នុង​ក្រុង​សៀមរាប​ សូម​សំណូមពរ​ដល់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ សូម​មេត្តា​ចាត់វិធានការ​ បង្ការ​ ទប់ស្កាត់​ និង​ បង្ក្រាប​បន​ល្បែង​សង្វៀនមាន់​ជល់​ និង​ អាប៉ោង​ របស់​លោក​ភា​ លោក​ពៅ​ និង​ លោក​វ៉ា​ន់​ ដែល​លោក​ទាំង​ពីរ​នាក់​នេះ​ ថ្លើមធំ​ពាសមេឃ​ ហ៊ាន​ផ្គើន​ទៅ​និង​ប្រសាសន៍​របស់​សម្តេច​ក្រឡាហោម​ ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​០៩​ចំនុច​ គឺ​ហ៊ាន​ផ្គើន​ចំនុច​ទី​៥​ គ្មាន​បន​ល្បែងស៊ីសង​នៅ​តាម​សង្កាត់​មូលដ្ឋាន​,​ភូមិ​,​ឃុំ​,​ស្រុក​,​ខេត្ត​,​ក្រុង​ អោយ​ខាន​តែ​បាន​ ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ​ សង្គម​ មាន​សុវត្ថិភាព​ ស្ថេ​រ​ភាព​ សន្តិភាព​ ជូន​ប្រជាពលរដ្ឋ​។​
​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​សៀមរាប​បន្ត​ថា​៖​ អោយ​ពួក​គាត់​ទៅ​រំពឹង​លើ​លោក​ ទិ​ត្យ​ ណា​រ៉ុ​ង​ ម្តេច​បាន​ បើ​ បន​ល្បែង​សង្វៀន​ជល់​មាន់​ និង​ អាប៉ោង​ ខាងលើ​ បើក​លែង​បាន​យ៉ាង​អនាធិប្បតេយ្យ​ នៅ​ចំ​កណ្តាល​បេះដូង​នៃ​ខេត្តសៀមរាប​ យ៉ាងនេះ​ហើយ​ បែ​ជា​មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំការ​នៅ​ទីនោះ​ រូប​ណា​ ចុះ​អនុវត្ត​ បង្ការ​ ទប់ស្កាត់​ និង​ បង្ក្រាប​ ទាល់តែ​សោះ​។​ 
​អធិការ​ក្រុង​សៀមរាប​ លោក​ ណុ​ប​ សា​រ៉ា​ក់​ បានដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​០១​នេះ​ថា​ លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​នេះ​នៅឡើយ​ លោក​បន្ត​ថា​ លោក​ដាក់​កម្លាំង​ស៊ើប​ ករណី​លេង​ល្បេ​ង​ស៊ីសង​នេះ​ បើ​មាន​លោក​នឹង​ចាត់វិធានការ​តាម​ច្បាប់​ ៕