កំពង់ធំ៖ ក្មេងប្រុសម្នាក់ដែលមានអាយុ១២ឆ្នាំ ម្នាក់បានក្លាយជាឃាតករសម្លាប់ម្ដាយបង្កើតខ្លួនឯង ដោយសារ ភ្លាតស្នាត គឺយកកាំភ្លើងកែឆ្នៃរបស់ខ្លួនបងភ្ជុងម្ដាយតែអកុស្សល់រាលកៃក៏ផ្ទុះ បាញ់សម្លាប់ម្ដាយខ្លួនឯង ដែលហេតុការនេះ បានកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅភូមិទួលគ្រើល ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពងធំ។

បើយោងតាមសេចក្តីរាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក បានឲ្យដឹងថា មានករណីរាលកៃអាវុធកែច្នៃដែលជាអាវុធ (កាប៊ិនបាញ់គ្រប់កង់) បណ្តាលឲ្យមានមនុស្សស្លាប់ គឺកូនប្រុសបង្កើតរបស់ជនរងគ្រោះដែលមានឈ្មោះគមណភេទប្រុសអាយុ១២ឆ្នាំបានយកអាវុធកែច្នៃសម្រាប់បាញ់សត្វ  ហើយបានបញ្ចូលគ្រាប់ស្រាប់យកទៅភ្ជុងម្តាយលេង  តែពេលដែលភ្ជង់ក៏បានរាលកៃចំនួន២គ្រាប់ចំដើមទ្រូងបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងភ្លាមៗនៅផ្ទះរបស់ជនរងគ្រោះ។
តាមសេចក្តីរាយការណ៍  ពីលោកវរសេនីយ៍ត្រី អ៊ាត គឹមអ៊ាន់បានឲ្យដឹងថាជនរងគ្រោះឈ្មោះ យ៉ិត ឃឿន អាយុ៣៣ឆ្នាំ រស់នៅភូមិកើតហេតុ  គឺម្តាយបង្កើតរបស់ជនបង្ករដែលមានឈ្មោះ  មណ បន្ទាប់ពីមានករណីឈានដល់មានមនុស្សស្លាប់កម្លាំងសមត្ថកិច្ចជំនាញនិងមានការចូលរួមពីសំណាក់លោកសេនកុសល់មេបញ្ជាការផ្នែកសឹករងស្រុកប្រាសាទបាល្ល័ង្គនិងគ្រូពេទ្យបានចុះមកទីតាំងកើតហេតុដើម្បីធ្វើកោសល្យវិច័យលើសាកសព្វហើយបានបញ្ជាក់ថាជនរងគ្រោះពិតជាបានស្លាប់ដោយសារអាវុធកែច្នៃពិតប្រាកដមែនក្រោយមកក៏ប្រគល់ឲ្យសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមនិតិវិធីចំណែក្មេងប្រុសដែលដើមហេតុធ្វើឲ្យម្តាយស្លាបត្រូវបានឃាត់ខ្លួនដើម្បីកសាងនិតិវិធីបញ្ជូនមកតុលាការ៕