វ៉ាស៊ីនតោន៖ អ្នកនាំពាក្យអង្គការសុខភាពពិភពលោក «WTO» បានធ្វើការអះអាងថា WTO មិនបានផ្តល់ការធ្វើតេស្ត វ៉ាក់សាំង Covid-19 ដល់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋ អាមេរិកទេ នេះបើយោងតាមការចុះផ្សាយរបស់CNN នៅថ្ងៃនេះ។
អ្នកនាំពាក្យ WTO បានថ្លែងថា«មិនមានការពិភាក្សារវាងអង្គការសុខភាពពិភពលោកនិងទីក្រុងវ៉ាស៊ីនតោន ស្តីពីការផ្តល់ការធ្វើតេស្ត៍នោះទេ» នៅថ្ងៃទី ១៧ ខែមករា អង្គការសុខភាពពិភពលោកបានបោះពុម្ពផ្សាយពិធីសារពីអ្នកស្រាវជ្រាវអាល្លឺម៉ង់ដោយមានការណែនាំចាំបាច់សម្រាប់ប្រទេសណាមួយដើម្បីផលិតការធ្វើតេស្តរកមើលមេរោគកូវីត១៩។
សហរដ្ឋអាមេរិកបានបន្តសកម្មភាពរបស់ខ្លួនហើយបានចាប់ផ្តើមសាកល្បងរកមេរោគឆ្លងនៅទីក្រុងវ៉ាស៊ីនតោន និងនៅអាត្លង់តា កាលពីថ្ងៃទី៥ ខែកុម្ភៈ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងចាប់ផ្តើមបញ្ជូនឧបករណ៍សាក ល្បងទៅមន្ទីរពិសោធន៍សុខភាពសាធារណៈ។ មួយថ្ងៃក្រោយ មកអង្គការសុខភាពពិភពលោកបាននិយាយថាខ្លួ នបានបញ្ជូនការធ្វើតេស្តចំនួន ២៥០,០០០ ទៅមន្ទីរពិសោធន៍ជាង ៧០ នៅជុំវិញពិភពលោក។ នៅថ្ងៃទី ១ ខែមីនាមន្រ្តីនៅផ្នែកសុខភាពនិងសេវាមនុស្សរបស់សហរដ្ឋអាមេរិកបាននិយាយថា ទីភ្នាក់ងារនេះបានបើកការស៊ើបអង្កេតទៅលើបញ្ហាកង្វះផលិតកម្មនៅក្នុងការធ្វើតេស្តិ៍របស់អាមេរិក ។
គិតត្រឹមថ្ងៃទី ៩ ខែមីនាមន្ទីរពិសោធន៍សុខភាពសាធារណៈនៅគ្រប់រដ្ឋទាំង ៥០ និងទីក្រុងវ៉ាស៊ីនតោនអាចធ្វើតេស្តរកមើលមេរោគនេះបាន៕

