ភ្នំពេញ៖ កាលពីយប់មិញនេះក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសមួយទៀត ដោយបញ្ជាក់អំពីករណីវិជ្ជមានវីរុសកូវីដ១៩ ចំនួន៤ករណីទៀត ដែលនាំឲ្យចំនួនអ្នកឆ្លងវីរុសកូវីតនៅប្រទេសកម្ពុជាបានកើនឡើងរហូត១២នាក់ហើយ។
បើយោងតាមសេចក្ដីប្រកាសពត៌មានរបស់ក្រសួងសុខាភិបាល ក្រសួងបានរកឃើញនៅលើខ្លួនជនជាតិខ្មែរឥស្លាមចំនួន២នាក់ បុរសជនជាតិខ្មែរមកពីប្រទេសបារាំង១នាក់ និងកូនជនជាតិបារាំងអាយុ ៣៥ឆ្នាំនោះចំនួន ១នាក់ ៕


