សៀមរាប៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យបិទសាលារៀនទាំងអស់នៅក្រុងសៀមរាប ដើម្បីជៀសវាងការរីករាលដាលជំងឺ Covid-19 បន្ទាប់ពីក្រសួងសុខាភិបាលបានរកឃើញបុរសជនជាតិខ្មែរម្នាក់ អាយុ ៣៨ឆ្នាំ ឆ្លងជំងឺកូវីឌ១៩នេះ។
ការបញ្ជាអោយបិតសាលាជាបណ្ដោះអាសន្ននៅក្រុងសៀមរាប របស់ លោករដ្ឋមន្រ្តីក្រសួងសុខា ភិបាល បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្នុងទីស្តីការក្រសួងសុខាភិបាល នាព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ ដើម្បីប្រកាសអំពីវត្តមានជំងឺកូវីឌ ១៩ នៅលើបុរសជនជាតិខ្មែរម្នាក់អាយុ៣៨ឆ្នាំ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុនដែលឆ្លងជំងឺកូរ៉ូណា ហើយចាកចេញពីកម្ពុជានិងត្រូវបានរកឃើញផ្ទុកជំងឺកូវីឌ១៩ នៅប្រទេសជប៉ុន៕



