យោងតាមការបង្ហោះនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុកផ្លូវការ របស់លោក ហ៊ុយ វណ្ណៈ ដែលមានចំណងជើងថា បំណងល្អជូន អ្នកបង្ហោះសារបំពុល បំភ័យ បង្អើល អំពីជំងឺ COVID-19 និងការក្លែងព័ត៌មានបំពុលសង្គម៖
១- ចាប់ពីពេលនេះតទៅ សមត្ថកិច្ចមិនចាំបាច់ស្នើសុំទៅក្រុមហ៊ុន Facebook ឬក្រុមហ៊ុន Internet នាំខាតពេលយូរទេ គឺអាចចុះដល់ទីកន្លែងរបស់អ្នក ហៅណែនាំ ឲ្យឈប់ប្រព្រឹត្ត។ បើមិនរាំងចាល សាមុីស្ថាប័នអាចមានវិធានការប្តឹងទៅ តុលាការប្រើវិធានការច្បាប់។ បុគ្គលមានវិន័យ សង្គមមានច្បាប់។
២- សូមចងចាំថា ការប្រឌិត ការបំពុលសង្គម មិនមែនជាសេរីភាពទេ។ វាលាតត្រដាងពីចរិតយាមាទអ្នកទៅវិញ ក្នុងការប៉ុនប៉ងបំផ្លាញតម្លៃសង្គមជាតិ។ បើអ្នកមិនស្រឡាញ់សង្គមអ្នកផង តើឲ្យនរណាស្រឡាញ់ជំនួស?
៣- កុំបំផ្លាញសង្គមអ្នក និងសេចក្តីសុខរបស់ប្រជាជនអ្នក តាមរយៈព័ត៌មានបំពុល និងសកម្មភាពមិនត្រឹមត្រូវ។
៤- អំពើល្អដើម្បីរួមចំណែកជួយដល់សង្គមជាតិ គឺមានច្រើនរាប់មិនអស់ ដែលអ្នកអាចធ្វើបាន។ បើធ្វើមិនបាន កុំធ្វើអ្វីសោះ ក៏រាប់ថា មិនចង្រៃពេកដែរ។ អ្នកគួរតែប្រើពេលវេលាធ្វើអំពើល្អ រួមចំណែកកសាងបរិយាកាសសង្គមអ្នកឲ្យកាន់តែល្អប្រសើរ ពីព្រោះអ្នក កូនអ្នក គ្រួសារអ្នក ក៏កំពុងរស់នៅទីនេះដែរ។ ការកសាងសង្គមល្អ ចាប់ផ្តើមពីការចូលរួមរបស់យើងម្នាក់ៗ៕