ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង មានកិត្តយសសូមជម្រាបជូនដំណឹងចំពោះទីភ្នាក់ងារទេសចរណ៍ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មេត្តាជ្រាបថា៖ ក្នុងស្ថានភាពជម្ងឺផ្លូវដង្ហើមកូរ៉ូណា(កូវីត១៩) កំពុងរីករាលដាលជាសកល នាពេលបច្ចុប្បន្ន ក្រសួងព្រះបរមរាជវាំង សូមផ្អាកការចូលទស្សនាព្រះបរមរាជវាំង ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០តទៅ ។ ការបើកឲ្យចូលទស្សនាព្រះបរាមរាជវាំងឡើងវិញ ក្រសួងព្រះបរមរាជវាំងនឹងជូនដំណឹងនៅពេលក្រោយ ៕

