តាកែវ៖ ដោយមើលឃើញនៅភាពមិនមានទំនួលខុស ត្រូវរបស់ប្រជាពលរដ្ឋមួយចំនួន លោក គិន ភក្តី អភិបាលស្រុកកោះអណ្តែត បានសរសេរបង្ហោះលើបណ្តាញសង្គមរបស់លោកផ្ទាល់ ក្នុងន័យចង់អប់រំណែនាំ ក៏ដូចជាបង្ហាញនៅចំនុល្អនិងមិនល្អ ហើយពិសេសនោះចង់អោយបងប្អូនក្នុងស្រុកកោះអណ្តែត មានការកែប្រែទម្លាប់ទ្បើងវិញចំពោះបោះសំរាមចោលផ្តេសផ្តាស់នោះ ។

នេះបើយោងតាមគណនេយ្យហ្វេសបុក របស់លោក អភិបាលស្រុកកោះអណ្តែត ខេត្តតាកែវ គិន ភក្តី បានសរសេរថា "សំរាមមិនគួរឲ្យស្អប់ដូចអ្នកចោលសំរាមនោះទេ" សូមបងប្អូនប្រជាពលរដ្ឋក្នុងឃុំរមេញ និងក្នុងស្រុកកោះអណ្តែតទាំងមូល មេត្តាកុំយកសំរាមមកបោះ ចោលតាមផ្លូវរបៀបនេះ វាធ្វើឲ្យប៉ះពាល់ខ្លាំងណាស់ដល់បរិស្ថានរស់នៅ សុខភាពរបស់បងប្អូន និងពិសេសនោះ គឺកិត្តិយសសេចក្តីថ្លៃថ្នូរ ក្នុងនាមជាពលរដ្ឋម្នាក់ក្នុងសង្គម។ សូមទុកដាក់ បោះចោលសំរាមឲ្យបានត្រឹមត្រូវ យើងកំពុងតែខិតខំស្វែងរក កំណត់ទីតាំងទីលានចាក់សំរាមធំមួយ ដែលទុកឲ្យបងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់ក្នុងការទុកដាក់សំរាម អោយបានយូអង្វែង។ 
ជាចុងក្រោយលោកអភិបាលស្រុក ក៏បានអំពាវនាវ ដល់បង ប្អូនទូទាំងស្រុកកោះអណ្តែត សូមចូលរួមទាំងអស់ គ្នាទុកដាក់សំរាមអោយបានត្រឹមត្រូវ ដើម្បីបរិស្ថានស្អាត ការរស់នៅស្អាត និងកិត្តិយសភូមិ ស្រុកយើងផងដែរ