ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ ដែលបានប្រ់ប្រាស់អំពើហិង្សាដោយចេតនាត្រូវបានកំលាំងនគរ បាលក្រុងដូនកែវ ចាប់ឃាត់ខ្លួន ក្រោយទាស់សម្តីគ្នាតិចតួចសោះ ក៏ជ្រុលប្រើប្រាស់អំពើហិង្សា ដាក់គ្នារហូតដល់ដេកពេទ្យ។
បើយោងតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលក្រុងដូនកែវ បានឲ្យដឹងថា ករណីហិង្សានេះកើតឡើង នៅថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២០ វេលាម៉ោង១៨និង៤០នាទី ដែលស្ថិតក្នុងការដ្ឋានសំណង់មួយកន្លែង នៅភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដោយជនបង្កហង្សាខាងលើមាន ឈ្មោះ ឈិត ប៊ុនណន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមេការសំណង សព្វថ្ងៃមានទីលំនៅភូមិសាស្រូវ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ចំណែកជនរងគ្រោះមានឈ្មោះ អ៊ុត ដា ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ ជាជាងសំណង់ ធ្វើការក្នុងកាដ្ឋានជាមួយគ្នា ហើយមានស្រុកកំណើតនៅភូមិឃុំជាមួយនិងជនបង្កដែរ។
បច្ចុប្បន្ន ជនបង្កត្រូវបានសមត្ថកិច្ចនៃអធិការក្រុងដូន កែវ ឃាត់ខ្លួន និងកសាងសុំណុំរឿចាត់ការតាមនីតិវិធីច្បាប់ផងដែរ ៕
