ខេត្តសៀមរាប៖ នេះបើយោងតាមប្រភពគណនីហ្វេសប៊ុករបស់បងប្រុសឈ្មោះ Pos Kay SK បានបង្ហោះនូវរូបភាព ០១ចំនួន ព្រមទាំងបានសរសេររៀបរាប់ថា៖«មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ខ្ញុំហាក់បីដូចជាមិនពេញចិត្តនឹងទង្វើរបស់អ្នកសោះ(អ្នកទទួលទូរសព្ទ) ក្រុមការងារខាងសំអាតមានបញ្ហាធ្ងន់ធ្ងរ មិនអាចងើបដើរបាន ខ្ញុំទាក់ទងទៅអ្នក អ្នកបញ្ជាក់ខ្ញុំដដែលបីដង ចុងក្រោយ គ្រាន់តែដឹងថាអ្នកជំងឺជាមនុស្សចាស់ប្រើ (បសស)ស្រាប់តែអ្នកនិយាយថាឡានរវល់។តើរវល់ពិតឬយ៉ាងណា? ចុះអ្នកធ្វើការកាន់ខាងនឹង មិចមិនដឹងថាឡានរវល់? គ្រាន់តែចាំឡានអ្នក ទម្រាំតែអ្នកប្រាប់ថារវល់អ្នកសួរខ្ញុំពីអ្នកជំងឺគ្មានសល់។ បើរវល់ប្រាប់ពីដំបូងមក ចាំបាច់ទទួលធ្វើអី។ បើអ្នកជំងឺល្មមល្មមប្រហែលជាដាច់ខ្យល់បាត់ហើយ។ អស់ជំនឿនិងចរិកមនុស្សមួយចំនួយដែលទៅបម្រើការងារសុខាភិបាលរដ្ឋ ដើម្បីតែលុយមួយមុខ»។
ជុំវិញករណីនេះដែរ យើងមិនអាចសុំការបំភ្លឺបានទេ ក្រុមការងារ FNA នឹងរងចាំការបំភ្លឺពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ៕



