យោងតាមការសាកសួរពីសំណាក់កងកម្លាំងសណ្ដាប់ធ្នាប់ ក៏ដូចជាអ្នកនៅទីកន្លែងកើតហេតុ ទៅកាន់ក្មេងប្រុស បានសារភាពដោយគ្មានខ្លាចថា ប៉ា មានឈ្មោះ ថុន ជាអ្នកប្រើឲ្យទៅលួចម៉ូតូគេ មានទីលំនៅឯខេត្តព្រះសីហុន ហើយខ្លួនចេះលួចនេះយូរមកហើយ កន្លងមកលួចបានម៉ូតូចំនួន៥គ្រឿង នៅផ្សារដើមគរ។
គួរបញ្ជាក់ផងដែរថា កន្លងមានបងប្អូនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបានឲ្យដឹងថា ធ្លាប់ឃើញក្មេង ប្រុសម្នាក់នេះ ដើរហិតកាវ ហើយសុំលុយគេតាមផ្លូវ នៅឯខេត្តព្រះសីហនុ តាំងតែពីតូច ហើលកាលពីពេល ថ្មីបែរឃើញក្មេងប្រុសខាងលើ បើករ៉ឺម៉កដឹកបន្លែតាមផ្លូវ។ ដូចនេះសូមបងប្អូនមានការប្រុងប្រយ័ត្នឲ្យមែនទែន មិនថាក្មេងឬមនុស្សធំនោះទេ បើលោកអ្នកទុកដាក់របស់របរ ដោយមិនមានការប្រុងប្រយ័ត្ន អាចនឹងបាត់បង់ មិនខាន៕




