ភ្នំពេញ សម្ដេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងនៅកិច្ចប្រជុំ ជួបសំណេះជួបសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជា​ង ៣០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19) នៅឯវិមានសន្តិភាពថា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ ២នាក់បន្ថែមទៀត នៅឯខេត្តព្រះសីហនុ ដូច្នេះ ចំនួនអ្នកមានជំងឺកូវីដ១៩ កើនដល់ ៩៣នាក់ និងមានអ្នកជាសះស្បើយ ៤នាក់។
សូមបញ្ជាក់ដែរថា កាលពីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លង មេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន៤នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានឡើងដល់៩១នាក់ហើយ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ រហូតដល់ចំនួន៤នាក់ គិតត្រឹមយប់
អ្នកឆ្លងថ្មីចំនួន៤នាក់ រួមមាន៖ បុរសជនជាតិអង់គ្លេស អាយុ៦១ឆ្នាំ ស្រ្តីជនជាតិអង់គ្លេសអាយុ៦៩ឆ្នាំ, ប្តីជនជាតិអាមេរិកអាយុ៥៩ឆ្នាំ និងប្រពន្ធជនជាតិអាមេរិកអាយុ៦២ឆ្នាំ។ អ្នកទាំង៤នាក់ជាអ្នកដំណើររបស់កប៉ាល់ Viking Cruise ដែលចូលចត នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។
គិតរហូតមកដល់យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ នៅកម្ពុជា បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួនសរុប៩១នាក់ ដែលក្នុងនោះមាននារី២៤នាក់ បុរស៦៧នាក់ ក្នុងចំណោមនោះក៏មានអ្នកជំងឺ៦នាក់ បានជាសះស្បើយផងដែរ ដែលមានជនជាតិចិន១នាក់ ជនជាតិអង់គ្លេស១នាក់ និងជនជាតិខ្មែរ៤នាក់។
សូមអានសេចក្ដីប្រកាសព័ត៌មានដូចខាងក្រោម៖