ភ្នំពេញ៖ បន្ទាប់ពីកម្ពុជារកឃើញមានករណីយ៍វីរុសកូរ៉ូណាចំនួន៧ករណីយ៏នៅក្នុងប្រទេស កម្ពុជា ដោយភាគច្រើនជាជនបរទេសហើយដើម្បីជាវិធានការការពារទប់ស្កាត់ជាបន្ទាន់ នូវការចម្លងនាំចូលជំងឺ Covid-19នៅពេលនេះក្រសួងសុខាភិបាលកម្ពុជា បានសម្រេចដាក់បម្រាមផ្អាកមិនឲ្យជនបរទេស មកពីប្រទេសចំនួនមិនអោយចូលប្រទេសកម្ពុជារយៈពេល៣០ថ្ងៃ ជនបរទេសទាំង៥ប្រទេសនោះរួមមាន អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ។

បើយោងតាមយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយនៅថ្ងៃ សុក្រ ទី១៤ ខែមីនា ឆ្នាំ២០២០នេះ បានថ្លែង នាពេលថ្មីៗនេះព្រះរាជាណាចក្រកម្ពុជា បានរកឃើញជាបន្ទាប់នូវវីរុសកូវីដ១៩ លើជនបរទេសមានសញ្ជាតិផ្សេងៗ ដែលតម្រូវឲ្យមានវិធានការ ការពារទប់ស្កាត់ជាបន្ទាន់ នូវការចម្លងនាំចូលវីរុសកូវីដ១៩ មកក្នុងកម្ពុជា ដូចនេះក្រសួងសុខាភិបាល សូមចាត់វិធានការដាក់បម្រាមផ្អាកមិនឲ្យជនបរទេស ដែលមកពីប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលក្នុងប្រទេសកម្ពុជា រយៈពេល៣ថ្ងៃ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះតទៅ។
 សូមអានសេចក្ដីប្រកាស់របស់ក្រសួងសុខាភិបាលដូចខាងក្រោម៖