តាកែវ៖ បើយោងតាមរបាយការណ៍របស់ សមត្ថកិច្ចខេត្តតាកែវ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ៣ករណីផ្សេងគ្នា បណ្ដាលឲ្យមនុស្ស ៣នាក់ រងរបួសធ្ងន់ និងម្នាក់ស្លាប់ នៅស្រុក ក្រុង នៃខេត្តតាកែវ កាលពីយប់ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២០។

ក្នុងរបាយការណ៍របស់ សមត្ថកិច្ចបានបញ្ជាក់ថា៖
ករណីទី១ ស្ថិតនៅភូមិ ក្ដី ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ (រវាងរថយន្តនិងរថយន្ត) បង្កដោយរថយន្តម៉ាក CRV ពណ៍ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 1G-8770 បើកបរដោយឈ្មោះ អ៊ុ ស្ទង់ ភេទប្រុស អាយុ 25 ឆ្នាំ (សិស្ស) រស់នៅភូមិទន្លាប់ ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ (របួសធ្ងន់) បានបើកបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ផ្លាក់លេខ តាកែវ 1A-0422 បើកបរដោយឈ្មោះ រី ភេទប្រុស អាយុ 38 ឆ្នាំ រស់នៅឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ បច្ចុប្បន្ន វត្ថុតាងរក្សាទុកនៅអធិការនគរបាលស្រុកសំរោង ។

ករណីទី២ ស្ថិតនៅភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ (រវាងម៉ូតនិងម៉ូតូ) បង្កដោយម៉ូតូម៉ាក ហុងដា C125 ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CD - 2268 បើកបរដោយឈ្មោះ ហេង ផល ភេទប្រុស អាយុ២៥ ឆ្នាំ (ជាងដែក) មានទីលំនៅភូមិស្ទឹងកំបុត ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ (របួសធ្ងន់) បានបុកជាម៉ូតូម៉ា C125 ពណ៍ខ្មៅ ពាក់ផ្លាក់លេខ តាកែវ 1E-4490 បើកបរដោយឈ្មោះ សៅ សារ៉េត ភេទប្រុស អាយុ47ឆ្នាំ (កសិករ) មានទីលំនៅភូមិដង្ហិត ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ (ស្លាប់)។ មូលហេតុ៖ បើកបរក្នុងលឿនពេក
បច្ចុប្បន្ន វត្ថុតាងទាំងពីរបានយកមករក្សាទុកនៅ អធិការនគរបាលស្រុកអង្គរបូរី ។

និងករណីទី៣ ស្ថិតនៅចំណុចភូមិអូសា្វយចេក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ (រវាងរថយន្តនិម៉ូតូ) បង្កដោយរថយន្តម៉ាក លុចសុីស 470 ពណ័ខ្មៅ ពាក់សា្លកលេខ ភ្នំពេញ 2P-1867 បើកបរដោយឈ្មោះ ឆឿង ប៊ុនហេង ភេទប្រុស អាយុ 61 ឆាំ្ន (អាជីវករ) រស់នៅភូមិកំពង់ក្របី សងា្កត់សា្វប៉ា ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ បានទៅបុកម៉ូតូម៉ាក និច ពណ៏ខ្មៅ ពាក់សា្លកលេខ ភ្នំពេញ 1DE - 7840 បើកបរឈ្មោះ ខែម សុវ៉ាត ភេទប្រុស អាយុ ២៥ឆាំ្ន (កម្មករ) រស់នៅភូមិប្រសាក ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ (របួសធ្ងន់) ។
បច្ចុប្បន្ន វត្ថុតាងរក្សាទុកនៅអធិការនគរបាលក្រុងដូនកែវ៕