ភ្នំពេញ ៖ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នៅវេលាម៉ោ ១៧ និង ៣០នាទី ជនសង្ស័យម្នាក់ ត្រូវបាន កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ចាប់ឃាត់ខ្លួនបាន ភ្លាមៗនៅចំណុចតាមផ្លូវសហពន្ធ័រុស្ស៊ី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើការសកម្មភាពចែកចាយថ្នាំញៀន។
បើយោងតាមរបាយការរបស់សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបាន សមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អម ធ្វើការ ឃាត់ចាប់ខ្លួនបាន គឺជាមុខសញ្ញាជួញដូរសាធាតុញៀនដោយខុសច្បាប់ខាងលើ មានឈ្មោះ វ៉ាត វឿន ភេទ ប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក ស្នាក់នៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។
សមត្ថកិច្ចធ្វើការដកហូតបានវត្ថុតាង បានមួយចំនួន៖ ម្សៅក្រាមព័ណសថ្លា ២កញ្ចប់ធំ និងតូច២កញ្ចប់។  
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តបន្តទៅតាមនិតិវិធីច្បាប់ ៕