(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា កាលពីម្សិល មិញនេះ បានចេញព្រះរាជក្រឹត្យមួយ ដោយអនុញ្ញាតឱ្យ លោក យូរ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ ដែលដល់ អាយុចូលនិវត្តន៍ បន្តការងាររយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។
បើយោងតាមព្រះរាជក្រឹតរបស់ព្រះមហាក្សត្រ ការអនុញ្ញាតិឲ្យលោក យូ ប៊ុនឡេង បន្តការងាររយៈពេល១ឆ្នាំទៀត បន្ទាប់ពីមានការទូលថ្វាយពីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌បន្ទាប់ពីមានការពិគ្រោះយោបល់ពីឧត្តមក្រុមប្រិក្សាអង្គចៅក្រមឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ 
គួបញ្ជាក់ថា ក្រៅពីលោក យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ ត្រូវព្រះមហាក្សត្រចេញព្រះរាជក្រឹត ពន្យា ពេលការចូលនិវត្តន៍ លោក ឌិត មន្ទីរ ប្រធានតុលាការកំពូល និងជាមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដែលមានវ័យជាង៨០ឆ្នាំ ហើយដែលត្រូវចូលនិវត្តន៍យូយាយណាស់មកហើយនោះ កន្លងមកក៍ត្រូវបាន ព្រះ មហាក្សត្រចេញព្រះរាជក្រឹតពន្យាពេលចូលនិវត្តន៍ផងដែរ៕