ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសប្រទានព្រះរាជទ្រព្យចំនួន ៣០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ (COVID-19)។

សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វ ព្រះរាជហឬទ័យ ចូលរួមវិភាគទានព្រះរាជទ្រព្យចំនួន ២០០.០០០(ពីររយពាន់ដុល្លាសហរដ្ឋអាមេរិច)ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19 ដែលកំពុងរាលដាលក្នុងពេលបច្ចុប្បន្ន

ព្រះករុណាជា អម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ ព្រះរាជា ណាចក្រកម្ពុជា ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វ ព្រះរាជហឬទ័យ ចូលរួមជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នូវ ព្រះរាជទ្រព្យចំនួន ១០០.០០០USD(មួយរយពាន់ដុល្លាអាមេរិច)ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជាវិភាគទានចូលរួមបង្ការ និងទប់ស្កាត់ការរាលដាលនៃជំងឺ COVID-19។https://drive.google.com/uc?export=view&id=1Q6kLu6ES3XJM2dHv3ZKv0pGduqK7mJae
https://drive.google.com/uc?export=view&id=1OL_7-ha8nQNLsWIfBvh2rGif6izyRSgJhttps://drive.google.com/uc?export=view&id=1sQtv20tBC04e2BPx_IiKV17UprQdE1ythttps://drive.google.com/uc?export=view&id=1hKFZRllZiYbs_SbpbvQLfewUHLX-dQvH
https://drive.google.com/uc?export=view&id=1mnxzJZpngzOJ3s9UJQMRgqm78M-NCPTrhttps://drive.google.com/uc?export=view&id=1HVMtXq8PIB8zI8RVW0otjgbvmewFjNVW