រីយ៉ាត៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SPA បានរាយការណ៍នៅថ្ងៃនេះថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានសម្រេចឲ្យផ្អាកការងារទាំងអស់នៅក្នុងវិស័យឯកជនអស់រយៈពេល ១៥ ថ្ងៃ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងការផ្ទុទប់ស្កាត់ការរីករាលដាលវីរុសកូវីត១៩។នេះបើយោងតាមការចុះផ្សាយរបស់CNN ទីភ្នាក់ងារSPA បានដកស្រង់សំដីរបស់ក្រសួងធនធានមនុស្សនិងការអភិវឌ្ឍសង្គមថា“ ព្រះរាជាណាចក្របានបញ្ជាឱ្យធ្វើ” នីតិវិធីការងារពីចម្ងាយលើកលែងតែវិស័យសំខាន់ៗនិងវិស័យហេដ្ឋារចនាសម្ព័ន្ធងាយរងគ្រោះដូចជាអគ្គិសនី ទឹកនិងគមនាគមន៍” ។
កាលពីថ្ងៃអង្គារប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានហាមឃាត់ប្រជាជនម៉ូស្លីមពីការធ្វើពិធីអធិដ្ឋានប្រចាំថ្ងៃចំនួន ៥ ដងនិងការសូត្រធម៌ថ្ងៃសុក្រនៅខាងក្នុងវិហារអ៊ីស្លាមជាវិធានការបង្ការទុកជាមុនដើម្បីកំណត់ការរីករាលដាលនៃវីរុសកូវីត១៩នេះ បច្ចុប្បន្នអារ៉ាប៊ីសាអូឌីតមានអ្នកផ្ទុកជំងឺកូវីត១៩ចំនួន ១៧១ ករណី៕
