តាកែវ៖ ក្រោមការសម្របសម្រួលនីតិវិធីដោយ លោក ជីវ ចាន់តារា ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង ១៣ ៖៣០ នាទី ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០នេះ កំលាំងការិយាល័យបទល្មើសគ្រឿង ញៀន ដែលដឹកនាំដោយ លោកវរះសេនីយ៏ឯក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលផែនយុត្តិធម៌ ចុះធ្វើការបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់បាន១ករណីនៅចំនុច ភូមិខ្នា ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ។
បើយោងតាមការបញ្ជាក់ពីលោកវរេសេនីយឯក ង៉ែត ចាន់ធី បានឲ្យដឹងថា ករណីចុះប្រតិបត្តិបង្គ្រាបរបស់កម្លាំងអាវុធខាងលើគឺឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ ដែលក្នុងនោះទី១ មានឈ្មោះ ឡឹង គន់ថាច ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ដែលមានទីលំ នៅ ភូមិត្រពាំងស្នោរ ឃុំញ៉ែញ៉ង ស្រុកត្រាំកក់ ទី២ មានឈ្មោះ ខេង ចាន់ថា ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ និងទី៣ មាន ឈ្មោះ ឯម ចាន់ធឿន ភេទប្រុសអាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកន្លែងកើតហេតុខាងលើ ។
ករណីខាងលើសមត្ថកិច្ច ធ្វើការដកហូតវត្ថុតាងបានមួយចំនួនរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាចំនួន ១៩ កញ្ចប់ ក្នុងនោះធំ ៣កញ្ចប់ តូច១៦ កញ្ចប់ ដែលសរុបមានទំងន់ ១៧.២០ ក្រាម ទូរស័ព្ទ ៣ គ្រឿង ម៉ូតូ ១ គ្រឿង មាកអុិចស៊ីទ័រ អត់ស្លាកលេខ ។
បច្ចប្បន្នជនង្ស័យនិងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕

