តាកែវ ៖ល្បែងស៊ីសងជល់មាន់ បាននិងកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង យ៉ាងអនាធិបតេយ្យ ស្ថិតនៅទីតាំងភូមិសំរោង ឃុំ ត្រឡាច ស្រុក ទ្រាំង ខេត្តតាកែវ តែដូចជាមិនមានការរំខានដល់សមត្ថកិច្ចសោះ ហើយម្ចាស់ទីតាំងបើកល្បែងស៉ីសងភ្នាល់ជល់មាន់ដែលមានឈ្មោះ ផល បាននិយាអួតប្រាប់គេគ្រប់គ្នាថា នាំគ្នាលេងអោយសប្បាយទៅកុំភ័យខ្លាចគ្មានអ្នកណាហ៊ានចាប់ទេ ព្រោះអី អភិបាលស្រុក អធិការនគរបាលស្រុក ព្រមទាំងមេ PM ស្រុក គេបានបង់លុយឲ្យអស់ហើយ ។

ករណីល្បែងស៊ីសង ប្រជាពលរដ្ឋក្នុងភូមិឃុំខាងលើស្នើសុំអោយ លោកអភិបាលខេត្តតាកែវ អ៊ូច ភា និងលោក សុខ សំណាង ស្នងការនគរបាលខេត្ត មេត្តាចាត់វិធានការតាមផ្លូវច្បាប់រឿងសង្វៀនជល់មាន់នេះផង ព្រោះសព្វថ្ងៃ កើតចោរ កម្ម លួច ឆក់ ប្លន់ ច្រើនណាស់ ។ ពលរដ្ឋថា ព្រោះការបង្ក្រាបកន្លងមក គឺមិនដែលឃើញបង្ក្រាបមនុស្សដែលជាអ្នកលេងទេ បានតែវត្ថុតាងបន្តិចបន្តួចប៉ុណ្ណោះ មិនហៅម្ចាស់ទីតាំងបើកល្បែងនោះមកអប់រំណែនាំ ឬចាត់ការតាមផ្លូវច្បាប់នោះទេ។
ចំពោះករណីនេះផងដែរ លោក ផាន ផល អធិការស្រុកទាំងបានដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះថា ម្ចាស់ទីតាំងសង្វៀនជល់ មាន់ឈ្មោះ ផល នេះកម្លាំងរបស់លោក បានចុះបង្ក្រាបម្តងរួចមកហើយកាលពីពេលថ្មីៗ មកដល់ពេលនេះនៅលេងលោកនឹងទៅបង្ក្រាបទៀត លោកបានបន្ថែមថា រឿងនេះលោកមិនបានដឹងទេ៕