ភ្នំពេញ ៖ ជនជាតិនីហ្សេរីយ៉ា ចំនួន៤នាក់ ដែលជាប់សង្ស័យថា ពាក់ព័ន្ធនឹងករណីចាប់ជំរិត នៅឯប្រទេសវៀត ណាម ត្រូវបានកម្លាំងនគរបាលនៃក្រសួងមហាផ្ទៃ ដោយមានការសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជ អាជ្ញារង អមអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើការឃាត់ខ្លួន នៅត្រង់ចំណុចខុនដូរមួយកន្លែង ក្នុងសង្កាត់អូរបែកក្អម ខ័ណ្ឌសែនសុខ កាលពីវេលាម៉ោង ១២នឹង២០នាទី ថ្ងៃទី០២ មីនា ។
ក្នុងប្រតិបិត្តការណ៍ចុះឆែកឆេរនេះដែរ កម្លាំងនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានចុះ ឆែកនៅទីតាំងខុនដូរឈ្មោះ មេ ហ្សុងរ៉ូប៊ី ដែលមានម្ចាស់ ដែលមានម្ចាស់ឈ្មោះ ឆេទ យិន ភេទប្រុស អាយុ ៥៥ ឆ្នាំ ជនជាតិកូរ៉េ មុខរបរ បើក សាលារៀន ស្ថិតនៅផ្លូវឌួងងៀប ក្រុមទី៤ ភូមិទ្រុងមាន់ សង្កាត់ អូរ បែក ក្អម ខណ្ឌ សែន សុខ ។ កម្លាំងសមត្ថកិច្ច បានដកហូតសម្ភារៈមួយចំនួដូចជា ៖ លិខិតឆ្លងដែន ០៣ ក្បាល , ទូរស័ព្ទ ដៃ ០៨ គ្រឿង , កុំព្យូទ័រ យួរដៃ ០៤ គ្រឿង ខ្សែ លោហធាតុ ពណ៌ លឿង ០១ ខ្សែ ស៊ី មកា ត មួយ ចំនួន , លុយ រៀល ១៥.០០០ រៀល និង លុយ ដុល្លារ ៥ ដុល្លារ , កាបូប ចំនួន ០២។
បច្ចុប្បន្ន ជនសង្ស័យ ទាំង ០៤ នាក់ ខាងលើ ត្រូវបានបញ្ជូន ទៅ នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ ដើម្បី អនុវត្ត នីតិវិធី បន្ត ៕
