វ៉ាស៊ីនតោន៖ សមាជិកសភាអាមេរិកចំនួនពីរនាក់បានធ្វើតេស្ត៍រកឃើញវីរុសកូវីដ១៩ ទីមួយគឺលោក Mario Mario Diaz-Balart អ្នកតំណាងរាស្រ្តមកពីរដ្ឋ Florida នឹងជាសមាជិករបស់គណបក្សសាធារណរដ្ឋ ។ 
នេះបើយោងតាម CNN ដែលបានចេញផ្សាយនៅព្រឹកនេះ លោក Diaz-Balart បានមានប្រសាសន៍ថា“ ទោះយ៉ាងណាវាជាការសំខាន់ណាស់ដែលមនុស្សគ្រប់រូបត្រូវយកចិត្តទុកដាក់និងអនុវត្តតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាលអាមេរិក ដើម្បីចៀសវាងការឈឺនិងកាត់បន្ថយការរីករាលដាលនៃវីរុសនេះ” ។ 
អ្នករកឃើញបន្ទាប់ គឺលោក ប៊ែន ម៉ាកអាដាម មកពីបក្សប្រជាធិបតេយ្យ នៃរដ្ឋរដ្ឋយូថាហ៍ បានសរសេរតាមអ៊ិនធឺរណែតនៅថ្ងៃនេះថាគាត់ក៏បានធ្វើតេស្ត៍សាកល្បង ដោយរកឃើញរោគសញ្ញាកូវីត១៩វិជ្ជមានផងដែរ។
លោកថ្លែងថា«ខ្ញុំមានរោគសញ្ញាដំបូងនៅថ្ងៃសៅរ៍បន្ទាប់ពីត្រឡប់មកពីវ៉ាស៊ីនតោនហើយត្រូវបានធ្វើតេស្តនៅថ្ងៃអង្គារ។ លទ្ធផលទទួលបានគឺវិជ្ជមាននៅថ្ងៃពុធ  ពួកគេទាំងពីរត្រូវដាក់ឲ្យស្ថិតនៅដាច់ពីគ្នា៕