ភ្នំពេញ៖ បន្ទាប់ពីមានប្រជាពលរដ្ឋ៧០គ្រូសារនៅក្នុងភូមិច្រេស សង្កាតើគោកឃ្លាង ខ័ន្ឌសែនសុខ ចំនួន៧០គ្រូសារ បានផ្ទុះការតវ៉ានៅមុខសាលាខ័ណ្ឌ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ដោយស្នើសុំ ឲ្យអាជ្ញាធរខ័ណ្ឌពាក់ព័ន្ធជួយដោះស្រាយបញ្ហាចំនួន៤ចំណុចដែលពួកគាត់ចោទថាបង្កឡើងដោយលោក ព្រាប សុវត្ថិ នោះមក គេមិនទាន់ឃើញអាជ្ញាធឬលោក ព្រាប សុវត្ថិ ចូលខ្លួនមកដោះស្រាយនៅឡើយទេរហូតដល់ពេលនេះ។

ក្រុមប្រជាពលរដ្ឋទាំង៧០គ្រូសារបានប្ដឹងលោក ព្រាប សុវត្តិ ៤ចំណុច ទី១ គឺពលរដ្ឋស្នើសុំឲ្យលោក ព្រាប សុវត្ថិ កុំធ្វើរបងបំពានលើផ្លូវសាធារណៈ ទី២ ឈប់ធ្វើរោងឈើបិទផ្លូវ ទី៣ ឈប់ចតរថយន្តគ្មានសណ្ដាប់ធ្នាប់ ទី៤ ឈប់រោទ៍សំឡេងរថយន្តខ្លាំងៗរំខានដល់ការដេកពួនអ្នកភូមិ។
ថ្លែងប្រាប់គេហទំព័រ Sabay News នៅថ្ងៃនេះ លោក ព្រាប សុវត្ថិ និយាយថា កន្លងទៅមានពលរដ្ឋតែ១គ្រួសារ រស់នៅទល់មុខផ្ទះគ្នាប៉ុណ្ណោះដែលអន់ចិត្តចំពោះការចតឡាន និងសំឡេងរំខានខ្លះពីរោងជាងឈើ តែមិនពាក់ព័ន្ធដល់ពលរដ្ឋក្នុងភូមិរហូតដល់៧០គ្រួសារនោះទេ។
បើតាមលោក ព្រាប សុវត្ថិ ប្រាប់ Sabay News លោកថា ការរស់នៅប្រចាំថ្ងៃតែងតែមានការខុសឆ្គងខ្លះ តែក៏គ្មានរឿងអ្វីដែលមិនអាចនិយាយគ្នាបានដែរ ហើយលោកក៏ជាមនុស្សអាចនិយាយគ្នាបានគ្រប់ពេល មិនគួរមានរឿងទេ។លោកបញ្ជាក់ថា"បងកំពុងធ្វើដំណើរតាមផ្លូវចេញពីខេត្ត...បងក៏មិនទាន់ដឹងច្បាស់ពីមូលហេតុដែលនាំឲ្យមានការតវ៉ានោះដែរ តែទៅវិញបងនឹងសិក្សាឲ្យបានជ្រៅជាងនេះ ហើយបងរីករាយនឹងដោះស្រាយជាមួយពលរដ្ឋគ្រប់ពេល។ បើបងខុសបងកែប្រែ"៕