បើយោងតាមបង្ហោះរបស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ពិធីបុណ្យទន្លេប្រចាំឆ្នាំលើកទី៦ នឹងប្រព្រឹត្តទៅនៅក្នុងខេត្តបាត់ដំបង ដែលមានរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែមីនា ខាងមុខនេះ ក្នុងគោលបំណងក្នុងការប្រារព្ធពិធីបុណ្យទន្លេនេះគឺដើម្បី ជំរុញលើកតម្លៃនិងផ្សព្វ ផ្សាយសក្តានុពលទេសចរណ៍ខេត្តនៅតាមដងទន្លេ ជាពិសេសលើកទឹកចិត្តប្រជាជននៅក្នុងបណ្តាខេត្តទាំងនោះឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ទេសចរណ៍សហគមន៍។ កុំភ្លេចចូលរួមទាំងអស់គ្នា។
