បាត់ដំបង៖ ថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០ វេលាម៉ោង ១១:១៥ នាទី នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលដឹកនាំបញ្ជាផ្ទាល់ ដោយលោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះបង្ការ និងបង្ក្រាបករណី ការធ្វើចរាចរណ៍រូបិយវត្ថុ និងរូបិយប័ណ្ណក្លែងក្លាយ និង រក្សាទុកអាវុធខុសច្បាប់ ( កាំបិត និង ដំបង ) ។
ក្នុងប្រតិបត្តិការខាងលើនរះដែរ សមត្ថកិច្ចឃាត់និងចាប់ បានជនសង្ស័យចំនួន ៥ នាក់មកសាកសួរ ៖១-ឈ្មោះ សារ៉ម លី ភេទប្រុស អាយុ ៣៨ ឆ្នាំមានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ២-ឈ្មោះ យៀន រតនៈ ភេទប្រុស អាយុ ២៨ ឆ្នាំមានទីលំនៅភូមិកម្មករនសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ ដំបង ៣- ឈ្មោះ សុប រ៉យ៉ា ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅ ភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ៤- ឈ្មោះ សាន់ សំខាន់ ភេទប្រុស អាយុ ២៤ ឆ្នាំមានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង 1 ស្រុកសង្កែ ខេត្តបាត់ដំបង និងទី៥- ឈ្មោះ វ៉ាន់ វីរៈ ភេទប្រុស អាយុ 20 ឆ្នាំមានទីលំនៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។
ក្នុងករណីចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យនេះផងដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងបានមួយចំនួនរួមមាន ៖ ប្រភេទក្រដាសប្រាក់បាត ១០០០ បាត " ក្លែងក្លាយ " ចំនួន ៣០ សន្លឹក ក្រដាសប្រាក់បាត ៥០០ បាត"ក្លែង ក្លាយ "ចំនួន ២៥ សន្លឹក ប្រភេទក្រដាសប្រាក់បាត ១០០ បាត "ក្លែងក្លាយ "ចំនួន 12សន្លឹកប្រភេទក្រដាសប្រាក់បាត ៥០ បាត "ក្លែង ក្លាយ " ចំនួន ១៥៦ សន្លឹក ប្រភេទក្រដាសប្រាក់ដុល្លា ១០០ ដុល្លារ " ក្លែងក្លាយ " ចំនួន ១៧ សន្លឹក
ប្រភេទក្រដាសប្រាក់ដុល្លារ ៥០ ដុល្លារ " ក្លែងក្លាយ " ចំនួន ៨ សន្លឹក ប្រភេទក្រដាសប្រាក់ដុល្លា ២០ ដុល្លា "ក្លែងក្លាយ " ចំនួន ២៣ សន្លឹក ប្រភេទក្រដាសប្រាក់ដុល្លារ 10 ដុល្លារ " ក្លែងក្លាយ"ចំនួន ៨៧ សន្លឹក ទូរស័ព្ទដៃចំនួន ៧គ្រឿង ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ១គ្រឿង ម្សៅក្រាមពណ៌សថ្លា ចំនួន ៧ ថង់ ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន ដបសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន១ កាំបិតកែច្នៃធ្វើអំពីដែកចំនួន ៣ ដើម ផ្លែរណាងោង ចំនួន១ ដំបងឈើមានដែកគោល រុំស្គុតពណ៌ខ្មៅចំនួន១ដើម ដំបងឈើចំនួន២ ដើម ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ ២០១២ ពណ៌ខ្មៅពាក់ស្លាកលេខ បាត់ដំបង 1N 6557 និងម៉ូតូមួយគ្រឿងម៉ាកហុងដា អ៊ែរប្លែត ពណ៌ខ្មៅទឹកក្រូចស៊េរីឆ្នាំ ២០១០ ពាក់ស្លាកលេខកណ្ដាល 1D 2646 ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើត្រូវបានកម្លាំង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕



