ត្បូងឃ្មុំ៖ នៅក្នុងឱកាសអញ្ជើញចូលរួមបិតសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិស ដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានព្រមានថា លោកនឹងដាក់ពាក្យបណ្ដឹងទៅកាន់ព្រះរាជអាជ្ញា ដើម្បីចាត់វិធានការណ៍ទៅលើម្ចាស់សំណង់មួយចំនួនដែលគ្មានច្បាប់អនុញ្ញាត់ពីមន្ទីរជំនាញ។
លោករដ្ឋមន្រ្តី លោក ជា សុផារ៉ា បានថ្លែងបន្តថា បើតាមរបាយការណ៍នៅឆ្នាំ២០១៩ និង២០២០ នេះយើងឃើញថា ការសាងសង់សំណង់អាគារបានកើតឡើងនៅពាសពេញផ្ទៃប្រទេសជាពិសេសនៅរាជធានីភ្នំពេញ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ហើយសំណង់ថ្មីៗនេះក៏បានបង្ហាញពៅសភ័ណ្ឌភាពកាន់តែស្រស់បំព្រងរបស់ទីក្រុងផងដែរ។
លោករដ្ឋមន្រ្តីកក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់និងសូរិយោដី ក៏បានធ្វើការណែនាំដល់មន្រ្តីជំនាញតាមបណ្តារាជធានីខេត្ត ត្រូវបង្កើនការគ្រប់គ្រងសំណង់អគារផ្សេងៗ ពិសេសសំណង់អគារធំៗ ខ្ពស់ៗ ឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស នៃការសាងសង់ ហើយបើម្ចាស់សំណង់ណាមួយមិនសហការជាមួយមន្រ្តីជំនាញឬសាងសង់គ្មានច្បាប់ត្រូវតែដាក់ពាក្យបណ្ដឹងទៅតុលាការតែម្ដង៕



