ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការអះអាងថា បើទោះបីជាកម្ពុជាកំពុងតែទទួលផលប៉ះពាល់ពីជំងឺកូវីឌ ១៩ យ៉ាងណាក៏ដោយ ក៍ដំណើរការតម្លើងប្រាក់បៀវត្តន៏ជូនដល់មន្រ្តីរាជការនៅតែបន្តឡើងដដែរ។
ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីនៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នៅព្រឹកថ្ងៃ អង្គារ៍ ទី ១០ ខែ មិនា ឆ្នាំ ២០២០នេះ សម្ដេចតេជោ បានមានប្រសាសន៍បន្តថា កន្លងមកសម្ដេចបានប្រកាស់ពីការកាត់បន្ថយការចំណាយមិនចាំបាច់នៅតាមបណ្ដាលក្រសួងមួយចំនួន៥០ភាគរយ ទៅ២៥ភាគរយ តែផ្ទុយទៅវិញក្រុមអគតិខ្លះថាសម្ដេចបានបញ្ជាឲ្យកាត់ប្រាក់ខែមន្រ្តីរាជការ៥០ភាគរយទៅវិញ។
សម្ដេចតេជោបានបន្តថា«នៅថ្ងៃទី០១ ខែមេសា ខាងមុខ ប្រាក់បៀវត្តន៍មន្រ្តីរាជការនឹងត្រូវឡើងដូចការកំណត់ រួមទាំងប្រាក់ឧបត្ថម្ភ៥ម៉ឺនរៀលមុនពេលចូលឆ្នាំផងដែរ»៕


