ក្រុងព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុ បានរិះគន់និងលើកឡើងថាសព្វថ្ងៃនេះ ពួកគាត់មានការលំបាករស់នៅ និងប្រកបមុខរបររកស៊ីជាប្រចាំថ្ងៃ ដោយពិបាកក្នុងការធ្វើដណើរព្រោះចរាចរណ៍មានការកកស្ទះខ្លាំងទូទាំងក្រុង ស្រប់ពេលផ្លូវទាំង៣៤ខ្សែ កំពុងតែកសាងស្ថាបនា យ៉ាងសកម្ម ក្នុងនោះផងដែរមានមតិពីររបស់ប្រជាពលរដ្ឋបានលើកឡើងផងដែរថា ។

ក្នុងការស្ថាបនាផ្លូវទាំង៣៤បច្ចុប្បន្ននេះកំពុងធ្វើយ៉ាងសកម្មពិតមែន តែបើក្រឡេកមកពីការស្ថាបនាផ្លូវវិញពលរដ្ឋលើកឡើងថា ពុំមានដាក់ផ្លាក បិតផ្លូវ ឫ មានផ្លាកសញ្ញាត្រឹមត្រូវងាយស្រួលដល់ពលរដ្ឋដឹងមុនពីការដ្ឋានស្ថាបនាផ្លូវនៅខាងមុខនោះទេ ជាពិសេសចរាចរណ៍វិញពលរដ្ឋបានលើកឡើងថា ពិបាកក្នុងការធ្វើដំណើរណាស់ ព្រោះថាផ្លូវសំខាន់មួយចំនួនត្រូវបានបិតផ្អាកការធ្វើដំណើរ ។ យ៉ាងណាមិញក៏មានមតិពលរដ្ឋដទៃទៀតបានលើកឡើងថា ជាការពិតណាស់បច្ចុប្បន្នភាព វាពិតជាពិបាកធ្វើដំណើរក៏ ពិតមែនតែដល់ពេលផ្លូវទាំង៣៤ខ្សែរធ្វើស្អាតរួចរាល់នោះ នឹង ល្អប្រសើរឡើងវិញហើយ។
គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវទាំង៣៤ខ្សែរ ក្នុងក្រុង/ខេត្តព្រះសីហនុ និងបានសំណះសំណាលជាមួយអាជ្ញាធរមន្ត្រីគ្រប់ស្ថាប័ន ជាពិសេសសម្តេចបានលើកទឹកដល់ក្រុមហ៊ុនស្ថាបនាផ្លូវទាំងអស់អោយចូលរួម ធ្វើយ៉ាងណាអោយផ្លូវស្អាតមានគុណភាពខ្ពស់សម្រាប់បម្រើរការអោយប្រជាពលរដ្ឋ ។
ក្នុងឱកាសនោះផងដែរឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានសម្តែងការសប្បាយរីករាយនិងថ្លែងអំណរអរគុណ ជូនដល់សម្តេច ក្នុងពិធីបើកការដ្ឋានស្ថាននាផ្លូវទាំង៣៥ខ្សែរ និងបានថ្លែងដូច្នេះថា ផ្លូវទាំងអស់ដែលស្ថាបនារួចរាល់គឺថាមិនអោយមានការកាត់ឫកាយផ្លូវនោះទេ ហើយបានសន្យារថា ផ្លូវទាំង៣៤ខ្សែរនឹងធ្វើអោយហើយរួចរាល់រយៈពេល០៨ខែតែប៉ុណ្ណោះ។
បច្ចុប្បន្នគេសង្កេតឃើញថា ការស្ថាបនាផ្លូទាំង៣៤ខ្សែរនេះគឺ ប្រើអស់រយៈពេល៤ខែហើយនៅមិនទាន់រួចរាល់នៅឡើយទេ ក្នុងចំណោមផ្លូវទាំងអស់នោះទើបតែបានចាក់បេតុងខ្លះៗ ហើយកន្លែងផ្សេងទៀតកំពុងដាក់លូទាំងសងខាងផ្លូវយ៉ាងសកម្មផងដែរ និងមិនទាន់ធ្វើអោយពលរដ្ឋ ធ្វើដំណើរឆ្លងកាត់បាននៅឡើយនោះទេ ហេតុដូច្នេះសូមអោយពលរដ្ឋ មានការអធ្យាស្រ័យចូលរួម យោគយល់ទាំងអស់គ្នា