ឆ្លើយតបទៅការផ្ដល់ថវិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះលោកជំទាវ ទាវ ធីតា និងស្វាមីលោកឧកញ៉ា ថោង សារ៉ាត់ ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា។
លិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «វិភាគទានរបស់លោកជំទាវ និងស្វាមី ពិតជាមានតំលៃសម្រាប់រួមចំណែកក្នុងការទប់ទល់សភាពការណ៍អាក្រក់ដ៏ធ្ងន់ធ្ងរដែលមិនត្រឹមតែប្រទេសកម្ពុជាយើងប៉ុណ្ណោះទេ សូម្បីតែពិភពលោកទាំងមូលក៏កំពុងតែប្រឈមដែរ»។
ខាងក្រោមនេះជាសារលិខិតសម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោកជំទាវ និងស្វាមី៖


