(ភ្នំពេញ)៖ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា តាមរយះការធ្វើតេស្ដនៅវិទ្យា ស្ថានប៉ាស្ទ័រកម្ពុជា នៅវេលាម៉ោងជាង ៩យប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ដោយបានប្រកាសថា បានរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៤នាក់បន្ថែមទៀត ដែលសរុបអ្នកឆ្លងជំងឺនេះមានចំនួន ៣៧នាក់ នៅទូទាំងប្រទេស។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ករណីថ្មីនេះ គឺវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១៨ ខែមីនា នេះ គឺបានរកឃើញ ៤ករណី ដោយមានជនជាតិម៉ាឡេស៊ី២នាក់ អាយុ៦០ និង៦៤ឆ្នាំ នៅខេត្តកំពត និងជនជាតិខ្មែរ២នាក់ អាយុ៧១ និង៥២ឆ្នាំ នៅខេត្តត្បូងឃ្មុំ។
សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា ដូចខាងក្រោម ៖



